Workshop on Labor Law in the Digital World
សិក្ខាសាលាស្តីពីនីតិការងារក្នុងពិភពឌីជីថល៖ ករណីការងារពីចម្ងាយ និងការងារតាមថ្នាលបច្ចេកវិទ្យា
16 November 2023
លោក ឈាវ ណារ៉ាត នាយកគ្រប់គ្រងនៃ CoGen HR, Management Academy and Consulting Group សមាជិកក្រុមប្រឹក្សាភិបាល EuroCham ត្រូវបានអញ្ជើញឱ្យចូលរួមក្នុង សិក្ខាសាលាស្តីពីនីតិការងារក្នុងពិភពឌីជីថល៖ ករណីការងារពីចម្ងាយ និងការងារតាមថ្នាលបច្ចេកវិទ្យា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
សិក្ខាសាលានេះ ធ្វើឡើងនៅទីស្តីការក្រសួង រៀបចំទ្បើងដោយ វិទ្យាស្ថានជាតិការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយសហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផ្នែកនីតិសាស្រ្តប្រចាំសកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសកលវិទ្យាល័យលីយ៉ុង២ (Lumière Lyon II) នៃប្រទេសបារាំងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកនូវលទ្ធផលស្រាវជ្រាវរួមគ្នារបស់ក្រុមការងារស្រាវជ្រាវភាគីកម្ពុជា និងភាគីបារាំង ក្នុងគម្រោងដែលមានឈ្មោះថា ទន្លេសាប (PHC Tonlé Sap) ពាក់ព័ន្ធនឹងក្របខណ្ឌគតិយុត្តនៃការធ្វើការងារពីចម្ងាយ និងអ្នកធ្វើការងារតាមថ្នាលបច្ចេកវិទ្យានៅពេលបច្ចុប្បន្ន៕